សំណួរទាំងនេះ
អ្នកសិក្សាមួយចំនួនបានចោទទៅលើបញ្ហាផ្សេងៗដើម្បីដោះយករួចខ្លួនពីការដែល
រកមិនឃើញគន្លឹះល្អបំផុតសម្រាប់ជោគជ័យផ្ទាលខ្លួននោះ។
អ្នកខ្លះបានចោទទើលើពូជ
បន្ទោសសាច់ញាតិថា មកពីក្រុមគ្រួសារ
ឬចាស់ៗមិនសូវពូកែរទើប ពួកគេជាអ្នកជំនាន់ក្រោយ រៀនមិនបានល្អ
ទោះបីជាខំយ៉ាងណាក៏ឥតប្រយោជន៍ដែរ។
ចំណែកឯអ្នកខ្លះទៀតបានបន្ទោសទៅលើជំងឺមួយចំនួនដែលខ្លួនធ្លាប់មានកាលពីតូច
ឬក៏បន្ទោសទៅលើខួរក្បាល ហើយចោទថា មកពីឈឺច្រើន
ឬមកពីខួរក្បាលមិនល្អពីកំណើតទើបមិនអាចទទួលជោគជ័យក្នុងការសិក្សា
និងអាជីពបាន។
ពិតណាស់ ចំណុចទាំងអស់នេះពិតជាមានចំណុចពាក់ព័ន្ធខ្លះមែនទៅលើការសិក្សា
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏វាមិនមែនជាចំណុចធំបំផុតក្នុងការ
សម្រេចនូវភាពត្រចះត្រងចង់ក្នុងការសិក្សានោះឡើយ ព្រោះថា
អ្នកដែលទទួលបានជោគជ័យក្នុងការសិក្សាមួយចំនួនក៏មិនមែនជាកូនអ្នកដែលធូរធា
ហើយក៏មិនមែនកើតក្នុងត្រកូលអ្នកចេះដឹងជ្រៅជ្រះដែរ តែគេនៅតែអាចធ្វើបាន។
ជាក់ស្តែងអតីតប្រធានាធិបតីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិ អាប្រាហាមលីងខូលន៍ (
Abraham Lincoln ) ក៏ជាអ្នកដែលបានសម្រេចជោគជ័យក្នុងជីវិត និងការសិក្សា
ទោះបីជាលោកបានកើតឡើងក្នុងត្រូកូលអ្នកក្រ
ហើយមានសុខភាពមិនសូវល្អយ៉ាងណាក៏ដោយ។ ក្រៅពីនេះលោក គឹម វូឈុង
សហគ្រិន្តចំណាននៃប្រទេសកូរ៉េក៏កើតចេញពី
ត្រកូលអ្នកក្រខ្សត់ហើយនៅតែអាចសម្រេចជោគជ័យក្នុងជីវិត និងការសិក្សាបាន។ លោក
គឹម វូឈុង បានសាងឧត្តមភាពដោយដៃទាំងគូររបស់គាត់
គាត់មិនដែលមានគំនិតចង់បានអ្វីពីគ្រួសាររបស់គាត់ឡើយ
ហើយទីបំផុតគាត់ក៏ទទួលបាន
នូវសេចក្តីរុងរឿងយ៉ាងត្រចះត្រចង់សម្រាប់ជីវិតក្នុងប្រវត្តិសាស្រ្តសកលលោក។
បើបែបនេះតើកត្តាអ្វីដែលជាធាតុសំខាន់បំផុតក្នុងការទទួលបាននូវជោគជ័យក្នុងជីវិត និងការសិក្សានោះ?
ចំពោះបញ្ហានេះ
មានអ្នកសិក្សាស្រាវជ្រាវមួយចំនួនបានផ្តោតទៅលើចំណុចដ៏ត្រឹមត្រូវដែលមនុស្សគ្រប់រូបទទួលស្គាល់
ថាពិតជាមានប្រយោជន៍ជាងគេនោះគឺវិធីសាស្រ្ត។
ព្រោះថាវិធីសាស្រ្តគឺជាចំណុចចំបងជាងគេបំផុតរវាង បញ្ហាពូជ
និងបញ្ហាមួយចំនួនទៀតដែលវាគ្រាន់តែជាធាត់បន្ទាប់បន្សំនោះ។
ដូចអ្នករាល់គ្នាបានដឹងរួចមកហើយថា អ្នករៀនពូកែរ
និងអ្នកដែលពូកែររៀនមានលទ្ធផលពីរខុសគ្នា
ហើយចំណុចទាំងនេះក៏មកពីពួកគេមានវិធីសាស្រ្តខុសគ្នានោះឯង។ ទាក់ទងនឹងបញ្ហានេះ
អនុបណ្ឌិតប្រវត្តិសាស្រ្តមកពីបរទេសរុស្សី
និងជាបុគ្គលដែលតស៊ូក្នុងការសិក្សារហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
លោកសាស្រ្តាចារ្យ ពៅ សារឿន មានប្រសាសន៍ថាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា
និងអាជីព យើងត្រូវគោរពគោលការណ៍ ៧ យ៉ាងគឺ៖
១. ត្រូវព្យាយាមកត់ត្រាអ្វីដែលគ្រូពន្យល់ និងបង្រៀនអោយបានច្រើនជាទីបំផុត
២. ត្រូវត្រងត្រាប់យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់អោយបានច្រើនបំផុត
៣. ត្រូវមានសេចក្តីក្លាហាន ហ៊ានសួរបើឆ្ងល់ ហ៊ានឆ្លើយបើគ្រូសួរ
៤. រំលឹកមេរៀនជារឿយៗជាមាតា បិតា នៃការសិក្សា
៥. ត្រូវស្វះស្វែងរកចំណេះ និងជំនាញបន្ថែមលើចំណេះជំនាញដែលមានស្រាប់
៦. ត្រូវចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងការសិក្សា និងជីវភាពរស់នៅ
៧. ត្រូវព្យាយាមទន្ទិញអោយចាំស្ទាត់ ហើយស្វែងយល់ខ្លឹមសារ និងអត្ថន័យអោយបានស៊ីជម្រៅ៕
(ចម្លងពី ៖ ប៉ាកាសន្តិភាព)
