ជារៀងរាល់ថ្ងៃ អ្នកបានប្រើ iPhone ដើម្បីលើកនិយាយទូរស័ព្ទ តែអ្នក ប្រហែលជា
មិនចាប់អារម្មណ៍ ផលប្រយោជន៍ របស់ កាសស្តាប់ត្រចៀកវា ទេ។ កាស iPhone
មានប្រយោជន៍ប្រើការ ច្រើនជាង កាសរបស់ទូរស័ព្ទដទៃ (ចឹងហើយទើបថ្លៃ ប្រមាណ
$30) ដូចនេះ យើងគួររៀនទាញប្រយោជន៍ពីវា។ ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួន
ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone:
ពេលមានគេ ទេរចូល:
1. លើក និងបញ្ចប់ការសន្ទនា: ចុចប៊ូតុងកណ្តាល ម្តង ពេលមានគេ ទេរចូល ដើម្បីលើកទូរស័ព្ទ និងចុចវា ម្តងទៀត ដើម្បីបិទការសន្ទនា
2. បដិសេធការទេរចូល: ចុចប៊ូតុងកណ្តាល ប្រមាណ 2 វិនាទី រួចព្រលែងវា ដើម្បី បដិសេធការហៅចូល
3. លើកទូរស័ព្ទខ្សែទីពីរ: ពេលកំពុងសន្ទនា ហើយមាន គេ ទេរចូលមួយទៀត
(ខ្សែទីពីរ) ចុចប៊ូតុងកណ្តាលម្តង ដើម្បីទុកខ្សែទីមួយ អោយរង់ចាំ ហើយលើក
ខ្សែទីពីរ ឬចុចប៊ូតុងកណ្តាល ប្រមាណ 2 វិនាទី រួចព្រលែងវា ដើម្បី
បដិសេធការហៅចូល របស់ខ្សែទីពីរ
បើកស្តាប់ចំរៀង:
4. ចាក់ចំរៀង: ចុចប៊ូតុងកណ្តាល ម្តង ដើម្បីចាក់បទចំរៀង និងចុចវា ម្តងទៀត ដើម្បីបិទចំរៀង
5. រំលងទៅបទមុខ ឬក្រោយ: ពេលកំពុងស្តាប់ចំរៀង ចុចប៊ូតុងកណ្តាល ពីរដង ដើម្បីរំលងទៅបទមុខ ឬចុចប៊ូតុងកណ្តាល បីដង ដើម្បីត្រឡប់មក បទពីមុន
6. ចុចប៊ូតុង + ឬ – ដើម្បីដំឡើង ឬបន្ថយសម្លេងចំរៀង
បើកកម្មវិធីបញ្ជារដោយសម្លេង:
7. បើកកម្មវិធីបញ្ជារដោយសម្លេង: ចុចប៊ូតុងកណ្តាល អោយយូរ
ដើម្បីបើកកម្មវិធីបញ្ជារដោយសម្លេង Voice Control សំរាប់ iPhone 3GS/4 ឬ
Siri សំរាប់ iPhone 4S ហើយចុចវា អោយយូរម្តងទៀត ដើម្បីបិទកម្មវិធីនេះ
ពេលថតរូប:
8. ចុចថតរូប: ពេលបើកកម្មវិធី Camera ដើម្បីថតរូប ចុចប៊ូតុង + ដំឡើងសម្លេង ដើម្បីថតរូប
ប្រភព៖ ioskhmer.com
Home
គន្លឹះខ្លីៗ
គន្លឹះទាំង 8 ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone
